Just leave your keyword down here to find pages, news or events
ទំព័រដើម / អំពីការអប់រំ
តាមរយៈកម្មវិធីសិក្សារបស់យើង គឺធ្វើឱ្យយើងមានជំនឿយ៉ាងមុតមាំថា យើងអាចជួយកូនៗរបស់លោកអ្នកសម្រេចបានជោគជ័យជាច្រើនសម្រាប់ជីវិតរបស់ពួកគាត់។ យើងប្រើប្រាស់នូវវិធីសាស្រ្តប្រកបដោយការច្នៃប្រតិដ្ឋក្នុងការធានាឱ្យកូនលោកអ្នកមានភាពរីកចម្រើនក្នុងនាមជាសិស្ស និងជាប្រជាពលរដ្ឋសកលលោក។ យើងប្រើប្រាស់ពេលវេលាដើម្បីសិក្សាពីអ្វីជាចំណង់ចំណូលចិត្តរបស់សិស្សានុសិស្ស និងជម្រុញឱ្យមានការខំប្រឹងប្រែងទៅតាមភាពខ្លំាងរបស់ពួកគាត់រៀងៗខ្លួន។ ហើយថ្នាក់តូចៗរបស់យើង មានន័យថាលោកគ្រូ អ្នកគ្រូរបស់យើងអាចចំណាយពេលវេលាផ្ទាល់ខ្លួនរបស់ពួកគាត់សម្រាប់សិស្សានុសិស្សគ្រប់ៗគ្នា ព្រមជាមួយវិធីសាស្ត្រសម្បូរបែបក្នុងការបង្រៀនរបស់យើងធ្វើឱ្យកូនៗរបស់លោកអ្នកចេះសម្របសម្រួលចំពោះរាល់សេចក្តីត្រូវការរបស់ពួកគាត់ម្នាក់ៗ។ យើងបណ្តុះបណ្តាលនូវទំនុកចិត្តដល់កូនៗ និងឱ្យពួកគាត់ក្លាយជាពលរដ្ឋដែលមានការច្នៃប្រតិដ្ឋជាសកលជាមួយនឹងការស្រេកឃ្លាននូវចំណេះដឹង និងមានចក្ខុវិស័យក្នុងការផ្លាស់ប្តូរសង្គមជាតិ និងពិភពលោកឱ្យកាន់តែមានភាពល្អប្រសើរ។ ហើយលទ្ធផលសិក្សារបស់យើងជារៀងរាល់ឆ្នាំតែងតែទទួលបានលទ្ធផលខ្ពស់ជាងសាលាឯកជន និងសាលារដ្ឋផ្សេងៗបើគិតជាភាគរយជាមធ្យម។ ក្នុងនោះដែរសិស្សានុសិស្សជាច្រើនដែលទទួលបានជ័យលាភី ក៏ដូចជាការអញ្ជើញសម្រាប់កម្មវិធី និងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិផ្សេងៗ។
យើងមានកម្រិតស្តង់ដារបស់យើងក្នុងការជ្រើសរើសគ្រូដែលមានឆន្ទៈខ្ពស់ក្នុងការបង្រៀន។ លោកគ្រូ អ្នកគ្រូរបស់យើង ធ្វើការអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួនឥតឈប់ឈរ។ តាមរយៈការស្រាវជ្រាវ និងការបណ្តុះបណ្តាលនៅខាងក្នុង និងខាងក្រៅជាមួយស្ថាប័នអប់រំ និងអ្នកជំនាញល្បីៗ ទាំងផ្នែកបច្ចេកវិជ្ជា គរុកោសល្យ និងចំណេះដឹងជាសកលផ្សេងៗបានធ្វើឱ្យបច្ចេកទេសបង្រៀននៅក្នុងថ្នាក់របស់លោកគ្រូ អ្នកគ្រូរបស់យើងមានលក្ខណៈសម្បូរបែប និងប្រកបដោយគុណភាពបំផុត។
កូនៗរបស់លោកអ្នកនឹងស្រលាញ់ការសិក្សារបស់ពួកគាត់។ ជាមួយនឹងគ្រួសារនៃសាលារៀនយើងដែលមានសិស្សបច្ចុប្បន្នជិតមួយម៉ឺននាក់ ពួកគាត់គ្រប់រូបគឺទទួលបាននូវវប្បធម៌ និងគំនិតថ្មីៗដែលជាកត្តានាំឱ្យពួកគាត់មានឱកាសជោគជ័យជាច្រើនទាំងនៅក្នុង និងក្រៅប្រទេស។ ជាមួយនឹងគ្រូបង្រៀនដែលមានទេពកោសល្យខ្ពស់នៅគ្រប់សាខានៃសាលារៀនយើង ពួកគាត់ផ្តល់នូវបទពិសោធល្អៗ ពិសេសៗ ព្រមទាំងឱកាសខ្ពស់ និងគន្លឹះផ្សេងៗដល់កូនៗ។ ហើយគ្រួសារនីមួយៗនៅទូទាំងប្រទេសរបស់លោកអ្នកគឺជាផ្នែកមួយនៃសហគមន៍អន្តរទ្វីប ដែលផ្តល់ការចងចាំយូរអង្វែង និងគំនិតអភិវឌ្ឍជាសកលផងដែរ។ យើងធ្វើការច្នៃប្រតិដ្ឋការបង្រៀនរបស់យើងឱ្យមានលក្ខណៈពិសេសដើម្បីភាពរីកចម្រើនរបស់កូនៗ ហើយយើងក៏បង្កើតឱ្យមានវប្បធម៌ល្អសម្រាប់ប្រជាជនទូទាំងប្រទេសតាមរយៈកម្មវិធី និងសកម្មភាពជាច្រើន។ សិស្សរបស់យើងដែលមកពីបណ្តាខេត្ត ក្រុងនានាទូទាំងប្រទេស ត្រូវបានផ្តល់ការអប់រំ និងវប្បធម៌គំរូដូចៗគ្នា ហើយយើងបង្កលក្ខណៈរវាងពួកគាត់ ព្រមជាមួយអតីតសិស្សដែលសិក្សានៅក្រៅប្រទេសឱ្យមានទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធ ចំណេះដឹងឱ្យគ្នាទៅវិញទៅមក។