ទំព័រដើម / កម្មវិធីចុះកម្មសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ ទាំងវេនព្រឹក និងវេនរសៀលចុះកម្មសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ពេលសិស្សានុសិស្សបានទៅដល់ទីនោះ លោកគ្រូ អ្នកគ្រូបានបែងចែកប្អូនៗជាក្រុមៗ ដើម្បីឱ្យប្អូនៗទាំងអស់ងាយសិក្សាស្វែងយល់ ហើយតាមក្រុមនីមួយៗមានលោកគ្រូ អ្នកគ្រូ និងមានមគ្គុទ្ទេសក៍ដែលបម្រើការនៅក្នុងនោះ ជាអ្នកពន្យល់ណែនាំទៅដល់ប្អូនៗយ៉ាងក្បោះក្បាយអំពីរឿងរ៉ាវដែលបានកើតឡើងនៅសម័យដ៏ខ្មៅងងឹង គ្មានច្បាប់ទម្លាប់ សម្លាប់មនុស្សគ្មានការអាណិតអាសូរ។ លោកគ្រូ អ្នកគ្រូបានបែងចែកប្អូនៗសិស្សានុសិស្សជាក្រុមៗដើម្បីឱ្យប្អូនៗ ទាំងអស់ងាយស្រួលក្នុងការស្វែងយល់ពីប្រវត្តិខ្លះដែលពួកគាត់មិនធ្លាប់បានឆ្លងកាត់ ថាសម័យនោះមានការលំបាកយ៉ាងណាឈឺចាប់ប៉ុណ្ណា ហើយវាជារឿងរ៉ាវមួយដែលបានដក់ជាប់ នៅក្នុងអារម្មហ៍របស់ប្រជាជនខ្មែរមិនអាចនឹងបំភ្លេចបាន។ ក្រោយពេលបញ្ចប់ ការធ្វើទស្សនកិច្ចសិក្សានេះរួចមកប្អូនៗ សិស្សានុសិស្សកាន់តែយល់ច្បាស់មួយកម្រិតទៀតផ្សារភ្ជាប់លើការរស់នៅ និងលើមេរៀនដែលប្អូនៗកំពុងសិក្សាក្នុងថ្នាក់សព្វថ្ងៃ ហើយសិស្សានុសិស្សមានចិត្តនឹកអាល័យអាយុជីវិតអ្នករងទុក្ខយ៉ាងខ្លាំង ដែលបានឃើញស្លាកស្នាមដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ផងដែរ។