កម្មវិធីបំនិនជីវិតថ្នាក់ទី៣ និងទី៤ស្តីពី ឆាមីសាច់គោ

ទំព័រដើម / កម្មវិធីបំនិនជីវិតថ្នាក់ទី៣ និងទី៤ស្តីពី ឆាមីសាច់គោ

កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំកម្មវិធីបំណិនជីវិតស្តីពី ឆាមីសាច់គោ សម្រាប់សិស្សានុសិស្សថ្នាក់ទី៣​ និងទី៤ ដែលបង្រៀនដោយអ្នកគ្រូ អូន សុវណ្ណា និងលោកគ្រូ ផាន់ សំអាន។ ការបង្កើតកម្មវិធីនេះឡើង ដើម្បីឱ្យប្អូនចេះធ្វើម្ហូប មានគំនិតច្នៃប្រឌិត  ការអភិវឌ្ឍន៍ផ្នែកស្មារតី អារម្មណ៍ និងបង្កើនការចង់ញ៉ាំអាហារជាងមុន។ មួយវិញទៀត កម្មវិធីនេះចង់ឱ្យប្អូនៗចេះរៀបចំ ត្រៀមសម្ភារៈ បំរុងប្រយ័ត្ននៅពេលធ្វើអាហារ និងការធ្វើអាហារបែបងាយៗ រួមទាំងបង្រៀនឱ្យពួកគាត់មានភាពម្ចាស់ការដោយខ្លួនឯងផងដែរ។

សិស្សានុសិស្សបានប្រឹងប្រែងយកចិត្តទុកដាក់មើលពីរបៀបនៃគ្រូបង្រៀន ដោយអារម្មណ៍សប្បាយរីករាយជាពិសេសគឺ ជាពេលវេលាបង្កើតនូវអនុស្សាវរីយ៍ជាមួយមិត្តរួមថ្នាក់ក៏ដូចជាលោកគ្រូ អ្នកគ្រូផងដែរ ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ