ទំព័រដើម / ការចុះអធិការកិច្ចរបស់មន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កន្លទៅនេះ អធិការកិច្ចរបស់មន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានចុះវាយតម្លៃ និងពិនិត្យតាមដាននៅបឋមសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅដោយប្រធានការិយាល័យបឋមសិក្សា គឺលោក ព្រាប កុម្ភៈ និងក្រុមការងារ ដើម្បីត្រួតពិនិត្យលើរចនាសម្ពន្ធសាលារៀន ការគ្រប់គ្រង បរិស្ថាន រដ្ឋបាល សម្រាប់ឆ្នាំសិក្សា២០២១-២០២២។ គណៈកម្មការ និងលោកគ្រូ អ្នកគ្រូបានទទួលស្វាគមន៍ដោយរួសរាយរាក់ទាក់ក្នុងដំណើរចុះអធិការកិច្ចរបស់មន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។ ការបូកសរុប និងវាយតម្លៃការពិនិត្យអធិការកិច្ចនេះរួចមក លោក ព្រាប កុម្ភៈ បានកោតសរសើរ ដល់សាលារៀន អន្តរទ្វីប អាមេរិកាំង ថា គ្រឹះស្ថានអប់រំមួយនេះ មានការអភិវឌ្ឍ និងរីកចម្រើនហួលពីការរំពឹងទុក។ មិនតែប៉ុណ្ណោះ ប្រធានការិយាល័យបឋមសិក្សា និងជាគណៈកម្មការពិនិត្យតាមដាន និងវាយតម្លៃដដែលរូបនោះ បានបន្តស្ងើចសរសើរចំពោះស្នាដៃ និងការប្ដេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់គណៈនាយក នាយក លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដែលបានរួមចំណែកអភិវឌ្ឍន៍សាលារៀនស្អាត និងមានភាពល្បីសុះសាយនៅទូទាំងប្រទេស ។ លោក ព្រាប កុម្ភៈ ក៏បានក្រើនរម្លឹក និងលើកទឹកចិត្ត ដល់គណៈគ្រប់គ្រងសាលាថា លទ្ធផលដ៏ល្អប្រសើរខាងលើនេះ សូមគណៈនាយកសាលាបន្តការខិតខំ និងប្រឹងប្រែងបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពអប់រំ ក្នុងការចូលរួមកសាងប្រទេសជាតិកម្ពុជាឱ្យរីកចម្រើនទៅថ្ងៃអនាគត។