ទំព័រដើម / ការធ្វើបទបង្ហាញស្តីពីបទបញ្ជាផ្ទៃក្នុងសំខាន់ៗ
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នំា២០២២ កន្លងទៅនេះ គណៈកម្មការសាលា នៃ សាលារៀន អន្តរទ្វីប
អាមេរិកាំង បានចាប់ផ្តើមធ្វើបទបង្ហាញស្ដីពីបទបញ្ញត្តិទូទៅ និងសីលធម៌សម្រាប់
សិស្សានុសិស្សថ្មីឆ្នាំសិក្សា២០២២-២០២៣ថ្នាក់មធ្យមសិក្សាក្នុងការធ្វើបទបង្ហាញដោយក្រុមប្រឹក្សាវិន័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានវត្តមានចាងហ្វាង លោកគ្រូ អ្នកគ្រូចូលរួម ទាំងសិស្សានុសិស្សវេនព្រឹក និងវេនរសៀលចផងដែរ។ ក្នុងការធ្វើបទបង្ហាញនេះក្រុមប្រឹក្សាវិន័យដែលធ្វើបទបង្ហាញ និងប្រធានផ្នែក
ការិយាល័យកិច្ចការសិស្សបានធ្វើការបង្ហាញយ៉ាងក្បោះក្បាយអំពីបទបញ្ញត្តិ វិន័យ សីលធម៌
និងសណ្ដាប់ធ្នាប់ទូទៅឱ្យសិស្សានុសិស្សកាន់តែយល់ច្បាស់បន្ថែមទៀត។