ការបង្រៀនថ្នាក់និទស្សន៍

ទំព័រដើម / ការបង្រៀនថ្នាក់និទស្សន៍

កាលពីថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ អ្នកគ្រូ សុខ ម៉ានី បានធ្វើការបង្រៀនថ្នាក់និទស្សន៍ មុខវិទ្យាជីវវិទ្យាសម្រាប់លោកគ្រូ អ្នកគ្រូផ្នែកវិទ្យាសាស្រ្តនៅសាលារៀនអន្តរទ្វីបអាមេរិកាំងនៃសាខាជ្រោយចង្វារ។ ការបង្រៀនថ្នាក់និទស្សន៍ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍បង្រៀនជូនលោកគ្រូ អ្នកគ្រូផ្នែកវិទ្យាសាស្ត្រដើម្បីពង្រឹងបន្ថែមទៅលើវិធីសាស្ត្របង្រៀនឱ្យកាន់តែសសម្បូរបែប និងមានប្រសិទ្ធភាពខ្ពស់ក្នុងផ្ទេរចំណេះដឹងជូនសិស្សានុសិស្ស។​ការបង្រៀនប្រកបទៅដោយភាពសកម្មក្រោមការចូលរួមរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការសហការបង្រៀន និងរៀនហើយត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ។​

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ