ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភូមិវទ្យា ថ្នាក់ទី១០

ទំព័រដើម / ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភូមិវទ្យា ថ្នាក់ទី១០

កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣  កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភូមិវិទ្យា ថ្នាក់ទី១០   បង្រៀនដោយលោកគ្រូ ជា ចំរើន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ។ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍គឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត បទពិសោធន៍ក្នុងការបង្រៀន និង​ពង្រឹង​គុណភាព​បង្រៀនឱ្យ​កាន់តែមានគុណភាព​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីធ្វើឱ្យសិស្សងាយយល់ និងឆាប់ចាប់បានមេរៀន។  អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ រួមទាំងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីជាយាន្ត និងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំសតវត្សទី២១។​ ការបង្រៀនប្រកបទៅដោយភាពសកម្មក្រោមការចូលរួមរបស់ ចាងហ្វាង ចាងហ្វាងរង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការសហការបង្រៀននិងរៀន ហើយត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ។

សកម្មភាពផ្សេងៗ សូមចុចលើតំណភ្ជាប់ខាងក្រោម៖

https://www.facebook.com/ais.mjqeducation/photos/pcb.6610636648968224/6610629108968978/

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ