ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៨ វគ្គផ្តាច់ព្រ័ត្រ

ទំព័រដើម / ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៨ វគ្គផ្តាច់ព្រ័ត្រ

កាលពីថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរម៉េងលី ជេ. គួច លើកទី៨ វគ្គផ្តាច់ព្រ័ត្រ។ ការរៀបចំការប្រកួតប្រជែងបែបនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះកូនសិស្សអាចទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ហើយលើសពីនេះ ការប្រកួតប្រជែងអាចជួយបំផុសស្មារតីកូនសិស្សឱ្យកាន់មានការប្រកួតប្រជែង ដើម្បីពួកគេកាន់តែមានភាពជឿជាក់ និងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានជោគជ័យ និងសម្រេចគោលដៅរបស់ពួកគេ។ អ្វីដែលល្អបំផុតនៅក្នុងការប្រកួតប្រជែងនោះគឺ វាអាចជំរុញឱ្យកូនសិស្សកាន់តែខិតខំប្រឹងរៀនដោយមិនដឹងខ្លួន ហើយ វាក៏ជាផ្នែកមួយនៃចំណេះទូទៅផងដែរ។

សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖

ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៨ វគ្គផ្តាច់ព្រ័ត្រ

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ