ការប្រឡងជ្រើសរើសសិស្សពូកែ ម៉េងលី ជេ. គួច

ទំព័រដើម / ការប្រឡងជ្រើសរើសសិស្សពូកែ ម៉េងលី ជេ. គួច

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង បាន​រៀបចំការ​ប្រឡង​សិស្សពូកែ ម៉េងលី ជេ. គួច សម្រាប់​សិស្សានុសិស្ស​ថ្នាក់ទី៩ និង​ទី​១២​ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង តាមសាខារៀងៗខ្លួន ប្រចាំឆ្នាំសិក្សា២០២២-២០២៣។ការប្រកួតប្រឡងនេះ ត្រូវបានធ្វើឡើងជាពីរដំណាក់កាល គឺពេលព្រឹកប្រឡងលើមុខវិជ្ជាឯកទេស និង​ពេល​រសៀលប្រឡងវប្បធម៌ទូទៅ ដែលមានការចូលរួមត្រួតពិនិត្យ និងកែយ៉ាងសុក្រិតបំផុត​ពីសំណាក់​គណៈ​មេប្រយោគ ដែលជាលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង។

កម្មវិធី​នេះ​​ ត្រូវបានរៀបចំឡើងឡើងដើម្បីជំរុញ​ឱ្យសិស្សានុសិស្សកាន់តែមានភាព​ឧស្សាហ៍​ព្យា​យាម ខិតខំ​ប្រឹង​ប្រែង​​រៀន​សូត្រ បង្កើនការចងចាំនូវមេរៀនអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា និង​វប្បធម៌​ទូទៅ​ ឱ្យបានកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាពសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់។ កន្លង​មក សាលា​រៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំនូវការប្រកួតជាច្រើនបន្ថែមពីលើ​ការ​រៀន​នៅ​ក្នុងថ្នាក់ដោយ​ផ្តោត​​លើ​មុខ​វិជ្ជា​សិក្សាផ្សេងៗពីគ្នា ដើម្បីឱ្យសិស្សានុសិស្សមានឱកាសប្រកួតប្រជែងសមត្ថភាពទៅ​តាម​ចំណូល​ចិត្ត និង​តាម​កម្រិតថ្នាក់ ដើម្បីជាគន្លឹះឱ្យសិស្សានុសិស្សទទួលបាននូវចំណេះ និងជំនាញពីការ​ប្រកួត​ប្រជែង និងលើក​ទឹក​ចិត្ត​ដល់ពួកគេឱ្យបង្កើនការយកចិត្តទុកដាក់​ចំពោះការសិក្សារៀនសូត្រលើគ្រប់មុខវិជ្ជា ប្រកប​ដោយ​សម​ធម៌​ ហើយ តាមរយៈ​ការ​ប្រកួតមួយនេះ សិស្សានុសិស្សមិនគ្រាន់តែ​ចេះនូវមុខវិជ្ជាមេរៀនស្របតាម​កម្ម​វិធីសិក្សា​ តាម​​​កម្រិត​ថ្នាក់​របស់ខ្លួន​ប៉ុណ្ណោះទេ ហើយថែមទាំងបានចង់ចាំបានយ៉ាងល្អនូវមេរៀនអក្សរសិល្ប៍ខ្មែរ គណិ​ត​វិទ្យា       រូបវិទ្យា និង​វប្បធម៌​ទូទៅ​ និងជាឧត្តម​ប្រយោ​ជន៍​ដ៏​សំខាន់​​ក្នុងការបណ្តុះផ្នត់គំនិត​ពួកគេ ឱ្យ​ខិត​ខំ​​រៀនសូត្រ ដើម្បី​ក្លា​យជាសសរទ្រូងប្រទេសជាតិនាពេលអនាគត។ ចំពោះសិស្សដែលជាប់នឹងត្រូវបានបន្តទៅប្រឡង​សិស្ស​ពូកែ​ប្រចាំរាជធានីភ្នំពេញ និងទូទាំងប្រទេសជាបន្តទៀត។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ