ការសង្កេតរូបផ្គុំក្រៅ និងរូបផ្គុំក្នុង នៃតម្រងនោមរបស់សត្វជ្រូក

ទំព័រដើម / ការសង្កេតរូបផ្គុំក្រៅ និងរូបផ្គុំក្នុង នៃតម្រងនោមរបស់សត្វជ្រូក

កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅថ្មីៗនេះ លោកគ្រូ ហឿន​ ពិសិដ្ឋ បានដឹកនាំប្អូនៗសិស្សថ្នាក់ទី១១ ធ្វើពិសោធន៍ មុខវិជ្ជាជីវវិទ្យា ប្រធានបទស្តីពី៖ ការសង្កេតរូបផ្គុំក្រៅ និងរូបផ្គុំក្នុង នៃតម្រងនោមរបស់សត្វជ្រូក។ សម្ភារពិសាធន៍មានដូចជា៖ ថាស ក្តារសម្រាប់វះ កាំបិត ក្រដាសជូតមាត់​ និងតម្រងនោមជ្រូក។ សម្រាប់ដំណើរការពិសោធ ដំបូងសិស្សត្រូវពិនិត្យមើលរូបផ្គុំក្រៅនៃតម្រងនោម​ (រូប រាង ពណ៌) និងរកចំនុចផ្តើមនៃបំពង់នោម អាកទែ និងវ៉ែនតម្រងនោម។ បន្ទាប់មក ត្រូវពុះតម្រងនោមតាមបណ្តោយ ដើម្បីពីនិត្យមើលស្រទាប់ក្រៅ ផ្នែកកណ្តាល និងប្រឡង់។ ជាការសន្និដ្ឋាន សិស្សអាចកំណត់បាន៖

-​ តម្រងនោមមានពណ៌ក្រហមក្រម៉ៅ។

-​ ប្រឡង់មានទម្រង់ដូច ជីឡាវ។

-​ ផ្នែកកណ្តាលមានសាជីចំនួន១១។

– ទឹកនោមកើតឡើងនៅក្នុងសាជី (ណេប្រុង) រួចហូរទៅផ្នែកកណ្តាល គឺប្រឡង់ដែលមានរាងជាជីឡាវ រួចហូរទៅក្នុងបំពង់នោម។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ