ទំព័រដើម / ដំណើរទស្សនកិច្ចទៅកាន់ពុទ្ធមណ្ឌលកម្ពុជា
កាលពីថ្ងៃទី0៤ ខែកុម្ភៈ ឆ្នំា២០២៣ កន្លងទៅនេះ គណៈកម្មការ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តទ្វីប អាមេរិកាំង បានរៀបចំដឹកនាំសិស្សថ្នាក់ទី៧ ចុះធ្វើទស្សនកិច្ចសិក្សាលើកទី១៦៤ ទៅកាន់ពុទ្ធមណ្ឌលកម្ពុជា ស្ថិតនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
សិស្សានុសិស្សមានចិត្តសប្បាយរីករាយយ៉ាងក្រៃលែងដែលបានសិក្សាជាក់ស្តែងពីពុទ្ធមណ្ឌលកម្ពុជា ដែលជាមណ្ឌលពុទ្ធសាសនាថេរវាទដ៏សំខាន់ និងយល់កាន់តែច្បាស់ពីតម្លៃនៃការអប់រំចិត្តតាមរយៈពុទ្ធោវាទ និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចែកអំណោយសប្បុរសធម៌ នៅសាលាបឋមសិក្សា រទាំង (ការិយាល័យកណ្តាល សាខាទួលគោក ផ្សារថ្មី និងចោមចៅ) និងសាលាសាមណេរសិស្ស វត្តពុទ្ធមណ្ឌល (សាខាចាក់អង្រែ និងជ្រោយចង្វារ)ដែលធ្វើឱ្យសិស្សានុសិស្សបានចូលរួមចំណែកក្នុងការងារសង្គមក្នុងភាពជាយុវសិស្សនេះ។
អំណោយដែលសិស្សានុសិស្សធ្វើការចែកជូនរួមមានដូចជា ៖ ប៊ិក ខ្មៅដៃ សៀវភៅសរសេរ ជ័រលុប ឧបករណ៍ខួងខ្មៅដៃ ជាដើម។ អំណោយទាំងនោះ មិនត្រឹមតែចែកជូនដល់សិស្សានុសិស្សនោះទេ ក៏មានជាកាដូ និងអំណោយចែកជូនដល់លោកនាយក និងលោកគ្រូ អ្នកគ្រូ ។ បន្ទាប់ពីការចែកអំណោយរួចមកលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ក៏ទៅសម្រាកទទួលទានអាហារថ្ងៃត្រង់នៅពុទ្ធមណ្ឌលកម្ពុជា បំពេញកម្រងសំណួរ និង លេងល្បែងកម្សាន្ត សប្បាយៗ រហូត ដល់ពេលវេលាត្រឡប់មកភ្នំពេញ។
សូមចុចលីនខាងក្រោមនេះដើម្បីទស្សនាសកម្មភាពសិស្សានុសិស្សផ្សេងៗទៀត!
https://www.facebook.com/ais.mjqeducation/photos/pcb.6412616905436867/6412575482107676