ដំណើរទស្សនកិច្ចសិក្សាលើកទី១៦៩ ទៅកាន់រមណីយដ្ឋានភ្នំជីសូរ

ទំព័រដើម / ដំណើរទស្សនកិច្ចសិក្សាលើកទី១៦៩ ទៅកាន់រមណីយដ្ឋានភ្នំជីសូរ

កាលពីថ្ងៃសៅរ៍ទី១០​ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រង់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដឹកនាំសិស្សានុសិស្សថា្នក់ទី១១ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​ភ្នំ​ជីសូរ​ ដែល​ស្ថិត​នៅ​ឃុំ​រ​វៀង​ ស្រុកសំរោង ខេត្តតាកែវ លើកទី១៦៩ ​ដើម្បី​ឱ្យ​សិស្សានុសិស្ស​ឈ្វេងយល់​ពី​ប្រវត្តិ​សាស្ត្រ​ពិត​ប្រាកដ​ ស្គាល់​ពី​ស្ថាន​ភាព​សង្គម​ ជីវភាព​ប្រជា​ពលរដ្ឋ​ ព្រមទាំង​ឈ្វេង​យល់​​ពី​ប្រាសាទ​បុរាណ ​និង​ភ្នំ​ធម្មជាតិ​ជាដើម។​ ម្យ៉ាងទៀតដំណើរទស្សនកិច្ចសិក្សានេះគឺផ្សារភ្ជាប់ជាមួយមេរៀនដែលបានសិក្សាកន្លងមកនៅក្នុងថា្នក់ និងបានឃើញផ្ទាល់ ហើយមានបំណង​បណ្ដុះ​ទឹក​ចិត្ត​យុវ​បញ្ញ​វន្ត​ឱ្យ​ស្រឡាញ់​វប្បធម៌​ អរិយធម៌​ ប្រាង្គ​ប្រាសាទ​បុរាណ ​ដែល​ជា​សម្បត្តិ​ជាតិ​ដ៏​ពិត​ប្រាកដ​ និង​បន្ត​ផ្សព្វ​ផ្សាយ​ពី​វប្បធម៌​ អរិយធម៌​ ដល់​ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ ​ ពិភព​លោក​ឱ្យ​ស្គាល់​កាន់​តែ​ច្បាស់​ពី​ភាព​អស្ចារ្យ​នៃ​ប្រទេស​កម្ពុជា និងសិស្សានុសិស្សបាននាំយកសម្ភារសិក្សាមួយចំនួនចែករំលែកសិស្សសាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនដែរ។​ លើសពីនេះទៅសិស្សានុសិស្សបង្កើនការសហកា ការសាមគ្គី និងបង្កើតមិត្តភាពជាមួយមិត្តភក្តិថ្មី ហើយពួកគេទទួលបានភាពស្រស់ស្រាយ និងកាលចងចាំងពីកម្មវិធីដំណើរទស្សនកិច្ចសិក្សាមួយនេះ៕

ដំណើរទស្សនកិច្ចសិក្សាលើកទី១៦៩ ទៅកាន់រមណីយដ្ឋានភ្នំជីសូរ

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ