ដំណើរទស្សនកិច្ចសិក្សាលើកទី៦ ទៅកាន់ប្រាសាទកោះកេរ្តិ៍

ទំព័រដើម / ដំណើរទស្សនកិច្ចសិក្សាលើកទី៦ ទៅកាន់ប្រាសាទកោះកេរ្តិ៍

គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំងបានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សថ្នាក់ទី១០ ដល់១២ ។​​​ ការរៀបចំដំណើរទស្សនកិច្ចនេះគឺធ្វើឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនា ​ឬសិក្សា​ឈ្វេងយល់​ពីតំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រដ៏​ល្បីល្បាញ​នានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ។

ទន្ទឹមនោះ ​ប្អូនៗសិក្សានុសិស្ស បាន​សិក្សា​ឈ្វេងយល់​ពី​ប្រវត្តិសាស្រ្ត​នៃ​ការកសាង​ប្រាសាទ​បុរាណ ចម្លាក់ខ្មែរ ​និងរឿងរ៉ាវនឹក​ស្មានមិន​ដល់​មួយ​ចំនួន​ទៀតសុទ្ធ​សឹង​ជា​ចំណេះដឹង​ដែល​ទទួល​បាន​ពី​មគ្គុទេសក៍​ជំនាញ​ៗ​ក្នុង​ការ​បកស្រាយ​ពន្យល់​លម្អិតរឿង​រ៉ាវ​ទាំង​នោះ។​ ក្រៅពីនេះ សិក្សានុសិស្សក៏អាចឈ្វេងយល់ពីដំណើរកម្សាន្តរបស់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ​និងពី​របៀប​របប​នៃការ​រស់នៅ​របស់​ប្រជាពល​រដ្ឋ​តាម​តំបន់​ទាំង​នោះបាន​យ៉ាង​ប្រសើរផងដែរ។ ទាំងនេះក៏អាចចាត់ទុកជាចំណេះដឹងល្អៗ​ ដែល​សិស្ស​ទទួល​ពីដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ ពិតជាបាន​ឆ្លុះបញ្ចាំង​ខ្លឹមសារ​មេរៀន​ទៅនឹង​ស្ថាន​ភាព​សង្គម​ជាក់ស្ដែង​ដែល​សិស្ស​បាន​យល់​ដឹង​​មួយ​កម្រិត​ទៀត។ ​ ​ ​ព្រម​ទាំង​ឧបត្ថម្ភ​អំណោយ​សប្បុរធម៌​ដល់​សិស្សានុសិស្ស នៃ​សាលា​បឋម​សិក្សាកោះកេរ ផង​ដែរ។​​ ដំណើរទស្សនកិច្ចនេះក៏បានបង្កើតជាអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូមិត្តរួមថ្នាក់ផងដែល ។

សូមចុចលីងខាងក្រោមដើម្បីទស្សនាសកម្មភាពសិស្សានុសិស្សផ្សេងៗទៀត!

ដំណើរទស្សនកិច្ចសិក្សាលើកទី៦ ទៅកាន់ប្រាសាទកោះកេរ្តិ៍

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ