ទំព័រដើម / ទស្សនកិច្ចសិក្សា ឆ្ពោះទៅកាន់វត្តវាំងចាស់ និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ ធ្វើដំណើរទស្សន កិច្ចសិក្សាទៅកាន់តំបន់ប្រត្តិសាស្ដ្រពីរកន្លែង គឺនៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ដែលស្ថិតនៅក្នុងភូមិវាំងក្នុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងភ្នំព្រះរាជទ្រព្យ ដែលជារមណីយដ្ឋានប្រវត្តិ សាស្ដ្រសម័យឧដុង្គ ដែលស្ថិតនៅក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។
ដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សដោយហេតុថា តំបន់ទាំងពីរនេះជាតំបន់ដែលមានសុវត្ថិភាពល្អជារមណីយដ្ឋានដ៏ស្រស់បំព្រង ជាទីតាំងវប្បធម៌ ហើយដែលមានជាប់ទាក់ទិននឹងរឿងរ៉ាវជាច្រើននៃប្រវត្តិសាស្ត្រខ្មែរ។ យ៉ាងណាមិញ វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ និងរាជធានីឧដុង្គ គឺជាទីតាំងដ៏ល្អសម្រាប់សិស្សានុសិស្សក្រេបជញ្ជក់យកចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ដែលជាចំណេះដឹងបន្ថែមពីលើមេរៀនក្នុងថ្នាក់តាមរយៈការទៅដល់ និងឃើញដោយផ្ទាល់ភ្នែកពីទីតាំងភូមិសាស្ត្រនៃអតីតរាជធានីខ្មែរទាំងនោះ ជាពិសេសសិស្សានុសិស្សទាំងអស់បានស្ដាប់ការណែនាំ និងបានយល់ដឹងបន្ថែមទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្នុងសម័យលង្វែក និងឧដុង្គ ដើម្បីជាចំណេះបន្ថែមក្នុងការសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រ។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ សាលាក៏បានរៀបចំឱ្យមានកម្មវិធីឈ្វេងយល់អំពីព្រះពុទ្ធសាសនា និងប្រវត្តិសាស្ដ្រផងដែរ ដោយរៀបចំឱ្យមានកម្មវិធីសូត្រមន្ត និងស្វាធ្យាយជយន្តោ ប្រោះព្រំលើករាសី សិរីមង្គលសួស្តីពីសំណាក់ព្រះគ្រូចៅអធិការវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ព្រមទាំងមានធ្វើបទបង្ហាញណែនាំពីប្រវត្តិសាស្ត្រខ្មែរសម័យលង្វែកដោយសង្ខេបផងដែរ។
https://www.facebook.com/ais.mjqeducation/photos/pcb.6460257554006135/6460202170678340/