ទិវាកីឡាលើកទី៥ សម្រាប់សិស្សានុសិស្ស

ទំព័រដើម / ទិវាកីឡាលើកទី៥ សម្រាប់សិស្សានុសិស្ស

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នក​គ្រូ ​នៃ​​សាលារៀនអន្តរទ្វីប​ អាមេរិកាំង​ សាខាចោមចៅ បានរៀបចំកម្មវិធីទិវាកីឡាលើកទី៥ សម្រាប់ប្អូនៗកុមាររៀនថ្នាក់ក្រោម​មត្តេយ្យ និង​​​មត្តេយ្យ​សិក្សា វេនព្រឹក និងវេនរសៀលទាំងអស់។ កម្មវិធីនេះបានរៀបចំឡើង ដើម្បីអោយប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​បាន​ធ្វើលំហាត់ប្រាណ លើចលនា​បន្លាស់ទី និង​ការហ្វឹ​ក​​ហាត់​​កីឡា​​​តម្រង់​ទិស​សម្រាប់​​​​​កុមារ​​តូច​លើ​វិញ្ញាសា​អត្តពលកម្ម​ដូចជា ការរត់ ការ​លោត ការផ្លោះ ជា​ដើម ដើម្បី​ឱ្យ​​​​ការ​លូតលាស់ផ្នែក​កាយសម្បទារបស់ប្អូនៗបានកាន់តែមានភាពរឹងមាំ មានសុខភាពល្អបង្កើត​សមត្ថភាព​ប្រាជ្ញា​​​​​ស្មារតី ទេពកោសល្យ ទំនាក់ទំនងក្នុងក្រុម និងមជ្ឈដ្ឋានខាងក្រៅបានកាន់តែប្រសើរ។

ទិវាកីទ្បានេះត្រូបានរៀបចំទ្បើងដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្សទទួលបាននូវបទពិសោធន៍ និងអត្តប្រយោជន៍ជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចខាងក្រោម៖

១. ជំរុញ​ការលូតលាស់កាយ​សម្បទាឱ្យបានកាន់តែមានភាពរឹងមាំ និងមានសុខភាពល្អ។

២. បង្កើនសមត្ថភាព ប្រាជ្ញា ស្មារតី និងទេពកោសល្យដល់ប្អូនៗ។

៣. បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការសហការ ការដឹកនាំ ភាពម្ចាស់ការ ឯករាជ្យភាព សាមគ្គីភាព ទំនាក់​ទំនង​ក្រុម និងមជ្ឈដ្ឋានខាងក្រៅបានកាន់តែប្រសើរ។

៤. មានស្មារតីបម្រុងប្រយ័ត្នចំពោះការទុកដាក់ និងថែរក្សារបស់របរ​ផ្ទាល់ខ្លួន។

​ កម្មវិធីបានបញ្ចប់ទៅដោយប្រកបដោយបរិយាកាសយ៉ាងសប្បាយរីករាយ ។

សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖

ទិវាកីឡាលើកទី៥ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្ដេយ្យ និងមត្តេយ្យសិក្សា

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ