ទំព័រដើម / បទបង្ហាញស្តីពីសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យអូស្ត្រាលី
សាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយថ្នាក់ឧត្តមសិក្សានៅក្រៅប្រទេសជាច្រើនជាក់ស្តែងកាលពីថ្ងៃ២៨ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះសាកលវិទ្យាល័យអូស្រ្តាលី (RMIT) នៃប្រទេសអូស្ត្រាលី បានមកធ្វើបទបង្ហាញសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង នៅ សាលប្រជុំ សូវ ហុងគុយ (ជាន់ទី១៧) នៃអគារ លីម គីមណយ។ គោលបំណងក្នុងការធ្វើបទបង្ហាញនេះគឺដើម្បីឱ្យសិស្សានុសិស្សទទួលបានព័ត៌មានកាន់តែច្បាស់លាស់ និងយល់ពីការត្រៀមខ្លួន ព្រមការរៀបចំឯកសារផ្សេងៗឱ្យបានទាន់ពេលវេលា។ ម៉្យាងទៀតសិស្សានុសិស្សថ្នាក់ទី១២ ត្រូវតែរៀនត្រៀមដើម្បីមានឱកាសចាប់យកអាហារូបករណ៍ និងបានបន្តសិក្សានៅក្រៅប្រទេស ក្រោយបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។