បំណិនជីវិតស្ដីពី ការដាំល្ពៅ

ទំព័រដើម / បំណិនជីវិតស្ដីពី ការដាំល្ពៅ

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅសាលារៀន អន្តរទ្វីបអាមេរិកាំងសាខា ការិយាល័យកណ្តាល មានកម្មវិធីបំណិនជីវិតថ្នាក់ទី៣“ខ” គឺ “ ការដាំល្ពៅ ” ដែលរៀបចំ និងដឹកនាំដោយអ្នកគ្រូ កង ចិត្ត្រា។
ការធ្វើបំណិនជីវិតគឺជាជំនាញដែលសិស្សានុសិស្សត្រូវការខ្លាំងបំផុតព្រោះ ដើម្បីធ្វើឱ្យសិស្សបង្កើនបញ្ញាស្មារតីបន្ថែមទៀត ក្រៅពីការរៀនសូត្រដែលមានភាពតានតឹងស្មុគស្មាញនៅក្នុងថ្នាក់ ម្យ៉ាងទៀតដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហែខួរក្បាល។ បំណិនជីវិតនេះមានការចូលរួមធ្វើពីសិស្សានុសិស្ស និងអ្នកគ្រូ។ សិស្សអាចសង្កេតពីរបៀបដាំតាមរយៈការបង្ហាញរបស់គ្រូ សិស្សខ្លះអាចចូលរួមធ្វើជាមួយគ្រូដោយគ្រូជាអ្នកណែនាំនិងប្រាប់ពីរបៀបដាំ។ក្រោយពីដាំរួចហើយសិស្សមានភាពសប្បាយរីករាយ ក្នុងការដាំជុំគ្នា មានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នាបង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នា និងទទួលបានមេរៀនថ្មីៗក្នុងជីវិតពួកគេដែលជាបទពិសោធន៍ដែលពួកគេអាចយកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

បំណិនជីវិតស្ដីពី ការដាំល្ពៅ

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ