បំណិនជីវិត៖ នំបញ្ចុកសម្លខ្មែរ និងមីគាវ

ទំព័រដើម / បំណិនជីវិត៖ នំបញ្ចុកសម្លខ្មែរ និងមីគាវ

កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣ លោកគ្រូ ទឹម សំណាង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ដើម្បីធ្វើកម្មវិធីបំណិនជីវិត នំបញ្ចុកសម្លខ្មែរ និងមីគាវ។ កម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងអាចធ្វើនំបញ្ចុកសម្លខ្មែរ និងមីគាវនេះដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅផ្ទះវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ ថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។

សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖

បំណិនជីវិត៖ នំបញ្ចុកសម្លខ្មែរ និងមីគាវ

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ