បំណិនជីវិត៖ នំប៉័ងលាបដំណាប់

ទំព័រដើម / បំណិនជីវិត៖ នំប៉័ងលាបដំណាប់

កាលថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំកម្មវិធីបំណិនជីវិត “នំប៉័ងលាបដំណាប់”  សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ២ខ ដឹកនាំដោយអ្នកគ្រូ ឡាយ រីណា។ គោលបំណងនៃកម្មវិធីបំណិនជីវិតនេះ គឺដើម្បីធ្វើឱ្យសិស្សបង្កើនបញ្ញាស្មារតីបន្ថែម។ ម្យ៉ាងទៀតការធ្វើបំណិនជីវិត ញ៉ាំងបរិយាកាសឱ្យមានភាពរីករាយ ក៏ដូចជាការសម្រាកបន្ធូរអារម្មណ៍របស់សិស្សានុ សិស្សត្រូវសិក្សាបន្ថែមទៀត។ លើសពីនេះទៅទៀត សិស្សអាចអង្កេតពីរបៀបធ្វើតាមរយៈការបង្ហាញរបស់គ្រូហើយសិស្សានុសិស្សក៏អាចចូលរួមធ្វើជាមួយគ្រូ ដោយគ្រូជាអ្នកណែនាំ និងប្រាប់ពីរបៀបធ្វើ។ មិនត្រឹមតែប៉ុណ្ណោះ សិស្សានុសិស្សអាចញ៉ាំជុំគ្នាដោយសេចក្ដីរីករាយ មានទំនាក់ទំនងល្អជាមួយគ្នា បង្ហាញពីសាមគ្គី ភាព និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។

បំណិនជីវិត៖ នំប៉័ងលាបដំណាប់

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ