ទំព័រដើម / មន្ទីរអប់រំ យុវជន និងកីឡាចុះអធិការកិច្ចសាលារៀន អន្តរទ្វីប អាមេរិកាំង ផ្នែកមធ្យមសិក្សា
កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភំ្នពេញ បានចុះអធិការកិច្ច សាលារៀន អន្តរទ្វីប អាមេរិកំាង ផ្នែកមធ្យមសិក្សាឆ្នាំសិក្សា២០១០-២០២០។ គណៈប្រតិភូអធិការកិច្ច នៃមន្ទីរអប់រំ យុវជន និងកីឡា បានវាយតម្លៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង នៅតែបន្តជាសាលាល្អប្រសើរសម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ។ ការវាយតម្លៃរបស់មន្ទីរអប់រំ យុវជន និងកីឡានេះគឺត្រួតពិនិត្យយ៉ាងល្អិតល្អន់ទៅលើបរិស្ថាន បច្ចេកទេសបង្រៀន និងការងាររដ្ឋបាលជាដើម។ ក្នុងពិធីចុះអធិការកិច្ចនេះ មន្ត្រីមន្ទីរអប់រំទទួលបន្ទុកត្រួតពិនិត្យលើបរិស្ថាន បច្ចេកទេសបង្រៀន និងរដ្ឋបាលរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា មានការល្អប្រសើរ និងមិនមានអ្វីខុសប្លែកពីឆ្នាំមុននោះទេ ព្រោះសាលារៀន AIS គ្រប់សាខាមានស្ដង់តែមួយ ល្បីទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។ បន្ថែមលើនេះ គណៈប្រតិភូមន្ទីរអប់រំ បានស្នើឱ្យគណៈគ្រប់គ្រងសាលារៀន AIS ពិចារណាទៅលើសហគ្រិនភាពដែលគួរបញ្ចូលក្នុងកម្មវិធីសិក្សា ដើម្បីពង្រឹងសមត្ថភាពសិស្សផ្នែកបំណិតជីវិតឱ្យកាន់តែរឹងមាំ។