ទំព័រដើម / មន្ទីរអប់រំ យុវជន និងកីឡា ចុះអធិការកិច្ច សាលារៀន អន្តរទ្វីប អាមេរិកាំង
កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ គណៈប្រតិភូអធិការកិច្ច នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញដែលដឹកនាំដោយ លោក ហ៊ាង ឡាឌី ប្រធានការិយាល័យមធ្យមសិក្សាធ្វើការវាយតម្លៃ សាលារៀន អន្តរទ្វីប អាមេរិកំាង សាខាទួលគោក។ ជាលទ្ធផលគណៈប្រតិភូអធិការកិច្ចបានកោតសរសើរលើចំណុចបីគឺការគ្រប់គ្រងរដ្ឋបាលអប់រំ គឺគណប្រតិភូនៃអធិការកិច្ច បានពិនិត្យយ៉ាងល្អិតល្អន់ឃើញថា ការងាររដ្ឋបាល គឺសមស្របទៅនឹងតម្រូវការរបស់ក្រសួងអប់រំ ក៏ដូចមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។ ចំពោះការគ្រប់គ្រងការងារបរិស្ថាន ត្រូវបានមន្ទីរអប់រំកោតសរសើរ និងវាយតម្លៃជាសាលារៀន ដែលមានបរិស្ថានល្អទាំងបរិវេណខាងក្នុង និងបរិវេណខាងក្រៅ ពីព្រោះ មានចំណតយានយន្តត្រឹមត្រូវ អាហារដ្ឋានប្រកបដោយអនាម័យល្អ ជាពិសេស ក្នុងបរិវេណសាលារៀន គឺលម្អទៅដោយដំណាំ ដើមឈើ និងបន្លែជាដើម។ ជាចុងក្រោយបច្ចេកទេសរៀន និងបង្រៀនសាលារៀនទទួលបានចំណុចល្អៗច្រើន ពោលទាំងគុណភាពគ្រូ គុណភាពបង្រៀន បច្ចេកទេសបង្រៀន និងគរុកោសល្យបង្រៀន។ សរុបជាលទ្ធផលសាលារៀន អន្តរទ្វីប អាមេរិកំាង សាខាទួលគោកធ្វើបានល្អស្ទើរ១០០ភាគរយ ប៉ុន្តែមានចំណុចចន្លោះប្រហោងតិចតូចបំផុតក្នុងការអភិវឌ្ឍន៍បន្ថែម។
សកម្មភាពមន្ទីរអប់រំ យុវជន និងកីឡា ចុះអធិការកិច្ច សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក