សកម្មភាពចូលរៀនថ្ងៃដំបូងថ្នាក់ជំនាញថ្ងៃសៅរ៍

ទំព័រដើម / សកម្មភាពចូលរៀនថ្ងៃដំបូងថ្នាក់ជំនាញថ្ងៃសៅរ៍

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សកម្មភាពចូលរៀនថ្ងៃដំបូងថ្នាក់ជំនាញថ្ងៃសៅរ៍ នៃឆ្នាំសិក្សា២០២៣-២០២៤ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ។ គ្រប់សាខាទាំងរាជធានី-ខេត្ត បានចាប់ផ្តើមបើកដំណើរការនៅថ្នាក់ជំនាញថ្ងៃសៅរ៍គ្រប់មុខវិជ្ជា សិស្សានុសិស្សមានការចាប់អារម្មណ៍ក៏មានការចុះឈ្មោះចូលរៀនយ៉ាងច្រើនកុះករ គ្រប់ជំនាញដែលសាលាមាន។ ថ្វីបើថ្នាក់ជំនាញថ្ងៃសៅរ៍ក្នុងមួយសប្តាហ៍ សិក្សាតែមួយថ្ងៃក៏ដោយ តែសាលាបានរក្សាបាននៅគុណភាព ស្តង់ដារតាមមុខវិជ្ជាដដែល ។ ការសិក្សាជំនាញថ្ងៃសៅរ៍ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សគ្រប់រូប។ ព្រោះការសិក្សាបានផ្តល់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ទើបសិស្សានុសិស្សងាយយល់ ឆាប់ចេះលើជំនាញ ។ ការសិក្សាថ្នាក់ជំនាញថ្ងៃសៅរ៍ គឺសិក្សាដោយជួបជាមួយលោកគ្រូ-អ្នកគ្រូ ដែលមានជំនាញ និងបទពិសោធច្រើនឆ្នាំ ដែលធានាបាន នូវការផ្តល់ជូនទាំងទ្រឹស្តី និងការអនុវត្ត យ៉ាងពិតប្រាកដទៅដល់សិស្សានុសិស្សគ្រប់រូប ។

រូបភាពបន្ត៖ https://www.facebook.com/ais.mjqeducation/posts/pfbid02J33wcSVhWnCg3VZS5sS

JXAeo2fo83KGh7vBpYev1W8Mbzy5Cc6eJbrHLjH4sPCrGl

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ