សិស្សថ្នាក់ទី១២ ចូលរួមកម្មវិធីប្រឹក្សាស្តីពីឱកាសសិក្សានៅប្រទេសអូស្រ្តាលី

ទំព័រដើម / សិស្សថ្នាក់ទី១២ ចូលរួមកម្មវិធីប្រឹក្សាស្តីពីឱកាសសិក្សានៅប្រទេសអូស្រ្តាលី

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលា បាននាំសិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា ទៅចូលរួមទទួលសេវាប្រឹក្សាពីស្ថាប័នអប់រំចំនួន៤៦ ដែលមកពីប្រទេសអូស្ដ្រាលី ត្រូវបានរៀបចំឡើងដោយ IDP Education នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា ដើម្បីផ្ដល់វេទិកាសម្រាប់សិស្ស និស្សិត និងអាណាព្យាបាល ក្នុងការប្រឹក្សាជាមួយស្ថាប័នអប់រំល្បីៗ។ ការផ្ដល់សេវាកម្មប្រឹក្សាពីស្ថាប័នល្បីៗដល់សិស្សទាំងនោះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្ស និស្សិត ជាពិសេសសិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមខ្លួនសិក្សានៅមហាវិទ្យាល័យនាថ្ងៃខាងមុខ។សិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធីប្រឹក្សាពីការសិក្សានេះ នឹងទទួលបានចក្ខុវិស័យល្អៗសម្រាប់សិក្សា ហើយនឹងធ្វើឱ្យពួកគាត់ប្រឹងប្រែងរៀនសូត្របន្ថែម ដើម្បីជោគជ័យក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅពេលដ៏ខ្លីខាងមុខនេះ។ លើសពីនេះ ក៏ជាស្ពានចម្លងសម្រាប់សិស្ស ដែលមានបំណងសិក្សានៅក្រៅប្រទេស ហើយជាជម្រើសក្នុងការជ្រើសរើសសាកលវិទ្យាល័យល្បីៗនៅអឺរ៉ុប និងប្រទេសអូស្ត្រាលី សម្រាប់សិក្សា ជាពិសេសបានជួបសន្ទនា ឬពិភាក្សាជាមួយអ្នកតំណាងសកលវិទ្យាល័យល្បីៗនៅទ្វីបអឺរ៉ុបទាំងនោះផងដែរ។ លោក ម៉ៅ ស្រេង អគ្គនាយកប្រចាំប្រទេសកម្ពុជា នៃស្ថាប័ន IDP/ACE បានលើកឡើងថា “ដំណើរការណ៍សមាហរណកម្មអាស៊ាន និងសេច្ឋកិច្ចបែបទំនើប គឺពឹងផ្អែកលើការអប់រំ ដែលមានគុណភាព និងមានលក្ខណៈអន្តរជាតិ ដែលជាទ្រព្យដ៏មានសារៈសំខាន់មួយសម្រាប់សិស្ស និស្សិតកម្ពុជា ដើម្បីប្រកួតប្រជែងទីផ្សារការងារ និងសម្រាប់ការងារដែលគេប្រាថ្នា”។
អត្ថបទដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ