សិស្សថ្នាក់ទី៤ ធ្វើទស្សនកិច្ចសិក្សាទៅសារមន្ទីរជាតិ

ទំព័រដើម / សិស្សថ្នាក់ទី៤ ធ្វើទស្សនកិច្ចសិក្សាទៅសារមន្ទីរជាតិ

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប        អាមេរិកាំង ការិយាល័យកណ្តាល បានដឹកនាំសិស្សានុសិស្ស ថ្នាក់ទី៤ ធ្វើដំណើរទៅទស្សនកិច្ចសិក្សាលើកទី១៦៦ នៅសារមន្ទីរជាតិ ដែលស្ថិតនៅរាជធានីភ្នំពេញ។

នៅពេលធ្វើដំណើរទៅដល់សារមន្ទីរជាតិ លោកគ្រូ អ្នកគ្រូបានធ្វើការបង្ហាញពីប្រភេទចម្លាក់ ក្បូរក្បាច់រចនា អាយុកាល និងឈ្មោះផ្សេងៗរបស់ចម្លាក់នីមួយៗ ជាពិសេសលោកគ្រូ អ្នកគ្រូបានធ្វើការបង្ហាញប្រាប់មរតកស្នាដៃដែលដូនតាខ្មែរបានបន្សល់ទុកមក។ បន្ថែមលើនេះទៅទៀត លោកគ្រូ អ្នកគ្រូបានរៀបរាប់ពីចម្លាក់ជូនដល់សិស្សានុសិស្សបានសិក្សាស្វែងយល់។ មគ្គុទ្ទេសក៍ប្រចាំការនៅទីនោះបានរៀបរាប់ថា សារមន្ទីរជាតិកម្ពុជា គឺជាកន្លែងតម្កល់នូវសម្បត្តិ     បេតិកភណ្ឌជាតិមានអាយុកាលរាប់រយឆ្នាំមកហើយ។ ទាំងអស់នេះហើយ ដែលបង្ហាញឱ្យយើងឃើញកាន់តែច្បាស់ពីប្រវត្តិសាស្រ្ត សាសនា និងវប្បធម៌ប្រពៃណីខ្មែរកាន់តែច្បាស់លាស់ថែមទៀត គួបផ្សំនឹងទេសភាពស្រស់បំព្រង ដែលមានខ្យល់អាកាសបរិសុទ្ធ និងមានផាសុខភាពល្អផងដែរ។

ក្រោយពីទស្សនកិច្ចនៅសារមន្ទីរជាតិទាំងមូលចប់សព្វគ្រប់ហើយ លោកគ្រូ អ្នកគ្រូបានដឹកនាំសិស្សានុសិស្សទៅកាន់សាលារៀនវិញ ប៉ុន្តែមុនពេលត្រឡប់ទៅវិញលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់បានថតរូបអនុស្សាវរីយ៍ និងមកដល់សាលារៀនវិញប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ។

 សិស្សានុសិស្សបានស្គាល់ បានយល់ដឹងកាន់ស៊ីជម្រៅពីសារមន្ទីរជាតិ ដែលស្ថិតនៅរាជធានីភ្នំពេញ និងបានយល់ដឹងបន្ថែមអំពីសាសនា ចម្លាក់ក្បូរក្បាច់ រចនាបថជាដើម។

សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖

ដំណើរទស្សនកិច្ចសិក្សាលើកទី១៦៦ ទៅកាន់សារមន្ទីរជាតិរបស់សិស្សានុសិស្សថ្នាក់ទី៤

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ