ទំព័រដើម / កម្មវិធីចុះកម្មសិក្សាលើកទី១២ ទៅកាន់កន្លែងកម្សាន្តសម្រាប់កុមារ (KIDS PARK) ក្នុងផ្សារទំនើបអ៊ីអន២ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
កាលពីថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីចុះកម្មសិក្សាលើកទី១២ ទៅកាន់កន្លែងកម្សាន្តសម្រាប់កុមារ (Kids Park) ក្នុងផ្សារទំនើបអ៊ីអន២ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ជារៀងរាល់ឆ្នាំសាលាតែងរៀបចំកម្មវិធីចុះកម្មសិក្សាសម្រាប់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ទាំងអស់។ គោលបំណងនៃកម្មវិធីចុះកម្មសិក្សាខាងលើ គឺដើម្បីឱ្យសិស្សានុសិស្សបានយល់ដឹងអំពី៖
១. ស្វែងយល់ពីឧបករណ៍សិក្សាដ៏ទំនើបៗនៅក្នុងកន្លែងកម្សាន្តសម្រាប់កុមារ។
២. ចេះពីរបៀបក្នុងការលេងឧបករណ៍កម្សាន្តផ្សេងៗប្រកបដោយសុវត្ថិភាព និងមិត្តភាព។
៣. បម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរកម្សាន្តតាមទីសាធារណៈ។
៤. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពជាម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
៥. រឹតចំណងមិត្តភាព និងសាមគ្គីភាពជាមួយមិត្តរួមថ្នាក់ និងមិត្តរួមសាលារបស់ពួកគេ។
៦. បានឆ្លុះបញ្ចាំង និងផ្សារភ្ជាប់ខ្លឹមសារដែលបានសិក្សានៅក្នុងមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែង។
៧. ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ ក៏ដូចជាពេលត្រទ្បប់មកគេហដ្ឋានវិញផងដែរ។