ថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី៦

ទំព័រដើម / ថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី៦

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំកម្មវិធីថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី៦ ដឹកនាំបង្រៀនដោយលោកគ្រូ ញូង ណាត។ ការធ្វើថ្នាក់និទស្សន៍នេះគឺក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីវិធីសាស្ត្រក្នុងការបង្រៀនដល់លោកគ្រូ អ្នកគ្រូសម្រាប់ជាគំរូវិធីសាស្ត្រថ្មីៗ និងបទពិសោធប្លែកៗគ្នាក្នុងការផ្តល់ជាមេរៀនក៏ដូចជាវិធីសាស្ត្រក្នុងការជួយសិស្សបន្ថែមទៀតសម្រាប់ការអភិវឌ្ឍសមត្ថភាពឱ្យបានល្អប្រសើរដែលជាតម្រូវការខ្លាំងបំផុតក្នុងការផ្ទេរចំណេះដឹង។ តាមរយៈការបង្រៀនថ្នាក់និទស្សន៍នេះក៏ជាបទពិសោធសម្រាប់លោកគ្រូ អ្នកគ្រូអាចពង្រឹងបន្ថែមទៅលើកង្វះខាតមួយចំនួនក្នុងការបំពេញបន្ថែមហើយក៏ជាការចែករំលែកការងារអប់រំទៅដល់លោកគ្រូ អ្នកគ្រូ ក្នុងការយកទៅបន្តចែកជូនដល់សិស្សានុសិស្សដើម្បីក្រេបជញ្ជក់ចំណេះវិជ្ជាពីលោកគ្រូ អ្នកគ្រូ ជាចំណែកជំរុញឱ្យការសិក្សារបស់ពួកគេកាន់តែប្រសើរឡើង។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ