សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី៩ មុខវិជ្ជាគីមីវិទ្យា ប្រធានបទស្តីពី៖ ទង្វើអុីដ្រូសែន

ទំព័រដើម / សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី៩ មុខវិជ្ជាគីមីវិទ្យា ប្រធានបទស្តីពី៖ ទង្វើអុីដ្រូសែន

កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំការពិសោធក្រោមប្រធានបទ “ទង្វើអុីដ្រូសែន” ជូនដល់សិស្សថ្នាក់ទី៩ ដែលដឹកនាំដោយអ្នកគ្រូ ស៊ីម វណ្ណះ គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា ។

ក្នុងការពិសោធលើប្រធានបទនេះផងដែរ អ្នកគ្រូ បានលើកយកនូវចំណុច សំខាន់ៗនៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្សបានសិក្សាស្វែងយល់ពីអុីដ្រូសែនដែលជាឧស្ម័នស្រាលអាចដុតឆេះ និងការលាយល្បាយចូលគ្នាដើម្បីឱ្យមានប្រិតកម្មកើតឡើងតាម រយៈការពិសោធជាក់ស្តែងនៅនឹងកន្លែងពិសោធ។ បន្ទាប់មក អ្នកគ្រូក៏បានបង្ហាញពីសម្ភារៈដែលត្រូវយកមកធ្វើពិសោធមានដូចជា ដប ប៉ោងប៉ោង ក្រដាសអាលុយមីញ៉ូម ទៀន ទឹក និងសូដ្យូមអុីដ្រុកស៊ីត។ នៅក្នុងនោះដែរ អ្នកគ្រូក៏បានបង្ហាញពីទ្រឹស្តីមេរៀនយ៉ាងលម្អិតទាក់ទងនឹងដំណើរការនៃការពិសោធដល់សិស្សឱ្យបានដឹងគ្រប់ៗគ្នាដើម្បីឱ្យការពិសោធទទួលបានលទ្ធផលល្អប្រសើរ។ បន្ទាប់ពីអ្នកគ្រូបានពន្យល់ណែនាំលម្អិតនៃការអនុវត្តពិសោធទៅតាមដំណាក់កាលនីមួយៗ រួចមក អ្នកគ្រូក៏បានបែងចែកសិស្សជាក្រុម ដោយក្នុងមួយក្រុមៗមានសមាជិកពី៤ ទៅ៥នាក់។ សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តការពិសោធជាក់ស្តែងដោយមានការណែនាំពីអ្នកគ្រូរហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវវត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។

Please click the link below to see more pictures:

9TH GRADE STUDENTS EXPERIMENT ON HYDROGEN ACTION

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ