ទំព័រដើម / ថ្នាក់និទស្សន៍មុខវិជ្ជាភូមិវិទ្យា ថ្នាក់ទី៩ស្ដីអំពី “ប្រទេសម៉ាទ្បេស៊ី”
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោក តាំង វិបុល ចាងហ្វាងរង បឋមភូមិ និងទុតិយភូមិ និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី៩ មុខវិជ្ជាភូមិវិទ្យាស្ដីអំពី “ប្រទេសម៉ាទ្បេស៊ី” បង្រៀនដោយលោកគ្រូស្ងួន សុភាវី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍គឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត និង បទពិសោធន៍ក្នុងការបង្រៀន ការផលិតសម្ភារៈឧបទេស និងពង្រឹងគុណភាពបង្រៀនឱ្យកាន់តែមានគុណភាព ដើម្បីធ្វើឱ្យសិស្សងាយយល់ និងឆាប់ចាប់បានមេរៀន។ អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីជាយាន្តនិងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំសតវត្សទី២១។