ពងមាន់ស្ងោរ

ទំព័រដើម / ពងមាន់ស្ងោរ


កម្មវិធីបំណិនជីវិត ពងមាន់ស្ងោរ សម្រាប់សិស្សានុសិស្សថ្នាក់ទី១ បង្រៀនដោយអ្នកគ្រូ យឺន សុផានី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក​ត្រូវបានធ្វើឡើងកាលពីថ្ងៃថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។ ចំពោះបំណិនជីវិតនៃការស្ងោរពងមាន់នេះ វាគឺជាផ្នែកមួយនៃការរៀនរស់ក្នុងសង្គមគ្រួសាររបស់សិស្សានុសិស្សថ្នាក់ទី១ ហើយពេលពួកគេត្រឡប់ទៅផ្ទះវិញ ប្រាកដណាស់ពួកគេប្រាកដជាអាចស្ងោរពងមាន់បានដោយខ្លួនឯងដោយមិនពុំចាំបាច់មានជំនួយពីអ្នកអាណាព្យាបាលរបស់ពួកគេជាក់ជាមិនខាន។ ជាងនេះទៅទៀត មេរៀនខាងលើគឺជាកត្តាដ៏សំខាន់ដែលបណ្តុះសិស្សានុសិស្សឱ្យចេះរៀនរស់ដោយខ្លួនឯងផងដែរ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ