កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ សម្រាប់ពាក់កណ្ដាលឆមាសទី២

ទំព័រដើម / កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ សម្រាប់ពាក់កណ្ដាលឆមាសទី២

នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅបានរៀបចំកិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ទី៧ ដល់ទី១២សម្រាប់ពាក់កណ្ដាលឆមាស២ ឆ្នាំសិក្សា២០២៣-២០២៤។​ កិច្ចប្រជុំនេះ គឺដើម្បីពន្យល់ណែនាំពីតួនាទី កាតព្វកិច្ច ភាពទទួលខុសត្រូវ និងលក្ខណៈសម្បត្តិក្នុងនាមជាប្រធាន និងអនុប្រធានថ្នាក់។ លើសពីនេះទៅទៀត គណៈកម្មការសាលាក៏បានណែនាំ និងផ្តល់ព័ត៌មានទាក់ទងពីអត្ថប្រយោជន៍នៃការធ្វើជាប្រធាន និងអនុប្រធានថ្នាក់ផងដែរ។មិនត្រឹមតែប៉ុណ្ណោះកិច្ចប្រជុំនេះក្នុងគោលបំណងទទួលបាននូវព័ត៌មានបន្ថែមពីការជួបផលលំបាកក្នុងការសិក្សារបស់ប្អូនៗសិស្សានុសិស្ស ការរកវិធីក្នុងការជួយដល់សិស្សខ្សោយ និងសិស្សដែលមានបញ្ហាក្នុងម៉ោងសិក្សាជាដើម។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ