ទំព័រដើម / ដំណើរកម្សាន្តប្រចំាឆ្នាំ សម្រាប់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក
សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែបង្កើតឱ្យមានដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ដើម្បីជាឱកាសមួយសម្រាប់គណៈកម្មការ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់បានសម្រាកលំហែកម្សាន្ត និងមានឱកាសច្រើនក្នុងការបង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាពជាមួយគ្នាឱ្យកាន់តែមានភាពប្រសើរ ជាពិសេសគឺដើម្បីបានលំហែកាយនៅក្នុងឱកាសវិស្សមកាលដ៏ខ្លីរបស់បុគ្គលិកទាំងអស់។ ទាំងអស់នេះ គឺបានបង្ហាញអំពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់គណៈគ្រប់គ្រងក្នុងការជួយជំរុញឱ្យដំណើរការការងារប្រព្រឹត្តទៅដោយមានការសហការយ៉ាងល្អប្រសើរនៅក្នុងទំនាក់ទំនងយ៉ាងល្អជាមួយគ្នាបន្ទាប់ពីបានបំពេញការងារជាមួយគ្នាអស់រយៈពេលមួយឆ្នាំ។
នៅក្នុងដំណើរកម្សាន្តនេះ គឺជាកម្មវិធីមួយដែលសាលាបានរៀបចំឡើងដើម្បីឱ្យគណៈកម្មការ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់បានសម្រាកលំហែកម្សាន្តនៅតាមបណ្តាខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីដើរកម្សាន្ត ទស្សនាទេសភាពដ៏ស្រស់ស្អាតនៅក្នុងទឹកដីដ៏ស្រស់ស្អាត ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ទាំងនោះ ជាពិសេសបានភ្លក់រសជាតិអាហារយ៉ាងសប្បូរបែប និងមានឱជារសនៅតាមភោជនីយដ្ឋាន អាហារដ្ឋានដែលស្ថិតនៅតាមទីតាំងដំណើរកម្សាន្ត។
ក្នុងដំណើរកម្សាន្តប្រចាំឆ្នានេះ បានធ្វើឱ្យគណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ទទួលបានភាពសប្បាយរីករាយ អារម្មណ៍ស្រស់ស្រាយ បំបាត់អស់ភាពនឿយអត់ពីការងារ ព្រមទាំងបានសិក្សាស្វែងយល់ពីតំបន់ទេសចរណ៍មួយចំនួននៅក្នុងប្រទេសកម្ពុជាកាន់តែច្បាស់បន្ថែមទៀត ហើយក៏បានធ្វើឱ្យបុគ្គលិកទាំងអស់មានសាមគ្គីភាព បង្កើនភាពស្និទ្ធស្នាលរវាងគ្នានិងគ្នាទៅវិញទៅមកកាន់តែល្អបន្ថែមទៀត។
