សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី៧ មុខវិជ្ជាគីមីវិទ្យា

ទំព័រដើម / សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី៧ មុខវិជ្ជាគីមីវិទ្យា

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ សិស្សថ្នាក់ទី៧ ធ្វើពិសោធលើមុខវិជ្ជា គីមីវិទ្យា ដែលមានប្រធានបទសី្តពីការកំណត់អត្តសញ្ញាណអុកស៊ីសែន និងកាបូនឌីអុកស៊ីត ដោយដឹកនាំដោយ អ្នកគ្រូ ស៊ីម វណ្ណះ នៃសាលារៀន​ អន្តរទ្វីប អាមេរិកំាង សាខាចោមចៅ។ ការ​ពិសោធ​នេះ​អាច​ដំណើរការ​ទៅ​បាន​ គឺ​ត្រូវ​មាន​សម្ភារៈ​មួយចំនួន​ដូចជា​ កែវបេស៊ែ​ ទឹក​អុក​ស៊ី​សែន​ ម៉ង់​កាណែសអុកស៊ីត ទឹកកំបោរថ្លា ចង្កឹះកែវ បំពង់បឺត​ ធូប​ និង​ដែកកេះ​ជាដើម​។ ក្រោយ​ការ​ពិសោធ​អាច​ឱ្យ​សិស្ស​ទាំងអស់​សង្កេតឃើញ​ថា​ អុក​ស៊ី​សែន​ ជា​ឧស្ម័ន​ការពារ​ចំហេះ​ ហើយ​វា​អាច​ធ្វើ​ឱ្យ​រងើកភ្លើង​ធូប​ឆេះ​ច្រាល​ឡើង​។ មួយវិញទៀត​ ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ ប្រែ​ទឹក​កំបោរ​ពី​ថ្លា​ទៅ​ល្អក់​ បន្ទាប់ពី​បញ្ចូល​ខ្យល់​អុក​ស៊ី​សែន​រួច។ បន្ទាប់ពីអ្នកគ្រូបានបង្ហាញជូនពីដំណើរការពិសោធ និងបានពន្យល់ណែនាំលម្អិតពីទ្រឹស្តីពិសោធរួចមក អ្នកគ្រូក៏បានធ្វើការបែងចែកសិស្សជាក្រុម ដោយក្នុងមួយក្រុមមានសមាជិក០៤នាក់ទៅ០៥នាក់។ បន្ទាប់មក សិស្សានុសិស្សតាមក្រុមនីមួយៗក៏បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែង ដោយមានការណែនាំពីសំណាក់អ្នកគ្រូ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចវត្ថុបំណងដូចដែលបានរំពឹងទុក។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ