ទំព័រដើម / សកម្មភាពពិសោធន៍អង្គធាតុចម្លងអគ្គិសនី និងអុីសូឡង់អគ្គិសនី
កាលពីថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ អ្នកគ្រូ សាឯម ទងវង បានដឹកនាំសិស្សថ្នាក់ទី៧ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ការពិសោធន៍ត្រូវបានធ្វើឡើងក្រោម ប្រធានបទ “អង្គធាតុចម្លងអគ្គិសនី និងអុីសូឡង់អគ្គិសនី” លើមុខវិជ្ជារូបវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។