ទំព័រដើម / សកម្មភាពពិសោធន៍ការរកវត្តមានអុកសុីសែន ក្នុងទឹកអុកសុីសែន
កាលពីថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ លោកគ្រូ សេង វណ្ណៈ បានដឹកនាំសិស្សថ្នាក់ទី៧ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ការពិសោធន៍ត្រូវបានធ្វើឡើងក្រោម ប្រធានបទ “ការរកវត្តមានអុកសុីសែន ក្នុងទឹកអុកសុីសែន” លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។