ទំព័រដើម / សកម្មភាពពិសោធន៍ភ្នំភ្លើង
កាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ អ្នកគ្រូ ទេព ស្រីនាង បានដឹកនាំសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ការពិសោធន៍ត្រូវបានធ្វើឡើងក្រោម ប្រធានបទ “ភ្នំភ្លើង” លើមុខវិជ្ជាផែនដីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។