សកម្មភាពពិសោធន៍មុខវិជ្ជាជីវវិទ្យាស្ដីអំពី ការសង្កេតរូបផ្គុំរបស់ផ្កា

ទំព័រដើម / សកម្មភាពពិសោធន៍មុខវិជ្ជាជីវវិទ្យាស្ដីអំពី ការសង្កេតរូបផ្គុំរបស់ផ្កា

កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ លោកគ្រូអ៊ិន ឆាយ​ ជាគ្រូឯកទេសជីវវិទ្យានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ “ក” ធ្វើពិសោធន៍អំពី “ការសង្កេតរូបផ្គុំរបស់ផ្កា”។​ សម្ភារក្នុងការធ្វើពិសោធន៍នេះមានដូចជា ផ្កាច្រើនប្រភេទ (ឧទាហរណ៍ផ្កាលីលី ផ្ការំយោល ផ្កាឈូក ផ្កាប្រលិត ផ្កាកូលាប ផ្កាចន្ធូ…) ផ្លែទ្បាម បន្ទះទ្បាម បន្ទះទ្បាម៉ែល ក្រដាសស្អាត ពីប៉ែត និងមីក្រូទស្សន៍។  បន្ទាប់ពីលោកគ្រូបានបង្ហាញជូនពីដំណើរការពិសោធ និងបានពន្យល់ណែនាំលម្អិតពីទ្រឹស្តីពិសោធរួចមក លោកគ្រូក៏បានធ្វើការបែងចែកសិស្សជាក្រុម ដោយក្នុងមួយក្រុមមានសមាជិក០៤នាក់ទៅ០៥នាក់។ បន្ទាប់មក សិស្សានុសិស្សតាមក្រុមនីមួយៗក៏បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែង ដោយមានការណែនាំពីសំណាក់លោកគ្រូ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចវត្ថុបំណងដូចដែលបានរំពឹងទុក។

សុមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖ 

https://www.facebook.com/media/set/?vanity=ais.mjqeducation&set=a.397761492580466

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ