សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១១ មុខវិជ្ជាគីមីវិទ្យា ប្រធានបទស្តីពី៖ លក្ខណៈរបស់លោហៈ

ទំព័រដើម / សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១១ មុខវិជ្ជាគីមីវិទ្យា ប្រធានបទស្តីពី៖ លក្ខណៈរបស់លោហៈ

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំការពិសោធក្រោមប្រធានបទ “លក្ខណៈរបស់លោហៈ” ជូនដល់សិស្សថ្នាក់ទី១១ ដែលដឹកនាំដោយអ្នកគ្រូ សាន់ ធារី គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា ។

ក្នុងការពិសោធលើប្រធានបទនេះផងដែរ អ្នកគ្រូ បានលើកយកនូវចំណុច សំខាន់ៗនៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្សបានសិក្សាស្វែងយល់ពីអ៊ីដ្រូសែនដែលជាឧស្ម័នស្រាលអាចដុះឆេះ និងការលាយផ្សំជាមួយធាតុដ៏ទៃ បង្កើតជាអង្គធាតុសមាសធាតុ ដូចជាទឹក សាច់ ឈើ អ៊ីដ្រូកាបួ(ប្រេងកាត សាំង) ចូលគ្នាដើម្បីឱ្យមានប្រិតកម្មកើតឡើងតាមរយៈការពិសោធជាក់ស្តែងនៅក្នុងបន្ទប់ពិសោធ។ បន្ទាប់មក អ្នកគ្រូក៏បានបង្ហាញពីសម្ភារៈដែលត្រូវយកមកធ្វើពិសោធមានដូចជា ដបទឹក ប៉ោងប៉ោង ក្រដាសអាលុយមីញ៉ូម ទៀន ទឹក និងសូដ្យូមអ៊ីដ្រុកស៊ីត។ នៅក្នុងនោះដែរ អ្នកគ្រូក៏បានបង្ហាញពីទ្រឹស្តីមេរៀនយ៉ាងលម្អិតទាក់ទងនឹងដំណើរការនៃការពិសោធដល់សិស្សឱ្យបានដឹងគ្រប់ៗគ្នាដើម្បីឱ្យការពិសោធទទួលបានលទ្ធផលល្អប្រសើរ។ បន្ទាប់ពីអ្នកគ្រូបានពន្យល់ណែនាំលម្អិតនៃការអនុវត្តពិសោធទៅតាមដំណាក់កាលនីមួយៗ រួចមក អ្នកគ្រូក៏បានបែងចែកសិស្សជាក្រុម ដោយក្នុងមួយក្រុមៗមានសមាជិកពី៤ ទៅ៥នាក់។ សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តការពិសោធជាក់ស្តែងដោយមានការណែនាំពីអ្នកគ្រូរហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវវត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ