សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១១ មុខវិជ្ជាគីមីវិទ្យា ប្រធានបទស្តីពី៖​ ចំហេះសព្វមេតាន

ទំព័រដើម / សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១១ មុខវិជ្ជាគីមីវិទ្យា ប្រធានបទស្តីពី៖​ ចំហេះសព្វមេតាន

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំការពិសោធក្រោមប្រធានបទ “ចំហេះសព្វមេតាន” ជូនដល់សិស្សថ្នាក់ទី១០ ដែលដឹកនាំដោយអ្នកគ្រូ សាន់ ធារី គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា ។

ក្នុងការពិសោធលើប្រធានបទនេះផងដែរ អ្នកគ្រូ បានលើកយកនូវចំណុច សំខាន់ៗនៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្សបានសិក្សាស្វែងយល់ពីប្រត្តិកម្មចំហេះសព្វមេតានកើតឡើងតាមរយៈការពិសោធជាក់ស្តែងនៅក្នុងបន្ទប់ពិសោធ។  នៅក្នុងនោះដែរ អ្នកគ្រូក៏បានបង្ហាញពីទ្រឹស្តីមេរៀនយ៉ាងលម្អិតទាក់ទងនឹងដំណើរការនៃការពិសោធដល់សិស្សឱ្យបានដឹងគ្រប់ៗគ្នាដើម្បីឱ្យការពិសោធទទួលបានលទ្ធផលល្អប្រសើរ។ បន្ទាប់ពីអ្នកគ្រូបានពន្យល់ណែនាំលម្អិតនៃការអនុវត្តពិសោធទៅតាមដំណាក់កាលនីមួយៗ រួចមក អ្នកគ្រូក៏បានបែងចែកសិស្សជាក្រុម ដោយក្នុងមួយក្រុមៗមានសមាជិកពី៤ ទៅ៥នាក់។ សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តការពិសោធជាក់ស្តែងដោយមានការណែនាំពីអ្នកគ្រូរហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវវត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ