ប្រធានបទស្តីពី៖ បាតុភូតអូស្មូស

ទំព័រដើម / ប្រធានបទស្តីពី៖ បាតុភូតអូស្មូស

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីពិសោធន៍ស្តីពី “បាតុភូតអូស្មូស” លើមុខវិជ្ជាជីវវិទ្យា ជូនដល់សិស្សានុសិស្សថ្នាក់ទី៨ នៅអគារ QLH នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្ដាល ដែលដឹកនាំដោយអ្នកគ្រូ វ៉ែន សិទ្ធិដា។


ជាដំបូងអ្នកគ្រូ ឃាន កក្កដា ​បានបង្ហាញ និងរៀបរាប់ពីឈ្មោះសម្ភារៈ ព្រមទាំងរបៀបធ្វើពិសោធន៍យ៉ាងក្បោះក្បាយជូនដល់សិស្សានុសិស្សឱ្យបានដឹង បន្ទាប់មកទៀត អ្នកគ្រូបានរៀបរាប់យ៉ាងលម្អិតពីសម្ភារៈ ដែលត្រូវប្រើប្រាស់ក្នុងការពិសោធន៍ជូនដល់សិស្សានុសិស្សស្តាប់ និងបានប្រាប់ពីដំណើរការពិសោធន៍។ ក្រោយពីបានស្តាប់អ្នកគ្រូពន្យល់ចប់សព្វគ្រប់ ប្អូនៗសិស្សានុសិស្សទាំងអស់បានចូលរួមធ្វើពិសោធន៍ជាមួយអ្នកគ្រូក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះសិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។
ប្រធានបទស្តីពី៖ បាតុភូតអូស្មូស

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ