ថ្នាក់ទី១២ ទស្សនកិច្ចសិក្សា ឆ្ពោះទៅកាន់វត្តហរិរក្សរាជិនី និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ

ទំព័រដើម / ថ្នាក់ទី១២ ទស្សនកិច្ចសិក្សា ឆ្ពោះទៅកាន់វត្តហរិរក្សរាជិនី និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ គណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្ស​ថ្នាក់ទី១២ ទាំង៨សាខា ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រត្តិសាស្ដ្រពីរ​កន្លែង គឺនៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ដែលស្ថិតនៅក្នុងភូមិវាំងក្នុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងភ្នំព្រះរាជទ្រព្យ ដែលជារមណីយដ្ឋានប្រវត្តិសាស្ដ្រសម័យឧដុង្គ ដែលស្ថិតនៅក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។​​​​​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​សិស្សានុសិស្ស​ដោយ​ហេតុ​ថាតំបន់​ទាំង​ពីរ​នេះ​ជា​តំបន់​ដែល​មាន​សុវត្ថិភាពល្អជារមណីយដ្ឋានដ៏ស្រស់បំព្រង ជាទីតាំង​វប្បធ​ម៌​ ហើយ​ដែល​មាន​ជាប់​ទាក់​ទិន​នឹងរឿង​រ៉ាវ​ជា​ច្រើន​នៃ​ប្រវត្តិសាស្ត្រខ្មែរ។​  យ៉ាងណាមិញ ​វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់​ និង​រាជធានី​ឧដុង្គ​ គឺជា​ទីតាំង​​ដ៏​ល្អស​ម្រាប់​សិស្សានុសិស្ស​ក្រេប​ជញ្ជក់យកចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ​ដែល​ជា​ចំណេះដឹង​បន្ថែម​ពី​លើ​មេរៀន​ក្នុង​ថ្នាក់​តាម​រយៈការ​ទៅ​ដល់​ និង​ឃើញដោយ​ផ្ទាល់​ភ្នែក​ពី​ទីតាំង​ភូមិសាស្ត្រ​នៃ​អតីត​រាជធានី​​ខ្មែរ​ទាំង​នោះ ជាពិសេស​​សិស្សានុសិស្ស​ទាំង​អស់​​បានស្ដាប់ការណែនាំ និង​បានយល់ដឹងបន្ថែម​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រខ្មែរ​ក្នុងសម័យលង្វែក និងឧដុង្គ​ ដើម្បីជាចំណេះបន្ថែមក្នុងការសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រ។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ​សាលាក៏បាន​រៀប​ចំ​ឱ្យ​មាន​កម្មវិធី​ឈ្វេង​យល់​អំពី​ព្រះពុទ្ធសាសនា និង​ប្រវត្តិសាស្ដ្រ​ផងដែរ ដោយរៀបចំឱ្យមានកម្មវិធីសូត្រមន្ត ​និងស្វាធ្យាយ​ជយន្តោប្រោះព្រំលើករាសី​សិរីមង្គល​សួស្តីពីសំណាក់ព្រះគ្រូចៅអធិការ​វត្ត​ហរិរក្សរាជិនី ហៅវត្តវាំងចាស់ព្រមទាំង​មាន​ធ្វើ​បទ​បង្ហាញ​ណែនាំ​ពីប្រវត្តិសាស្ត្រខ្មែរសម័យលង្វែកដោយសង្ខេបផងដែរ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ