ទំព័រដើម / ថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី៣ខ ស្ដីអំពី “ពេលវេលា”
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោកទ្បេង សុខអេង ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី៣ខ មុខវិជ្ជាគណិតវិទ្យាស្ដីអំពី “ពេលវេលា” បង្រៀនដោយអ្នកគ្រូខុន ស្រីនាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍គឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត និង បទពិសោធន៍ក្នុងការបង្រៀន ការផលិតសម្ភារៈឧបទេស និងពង្រឹងគុណភាពបង្រៀនឱ្យកាន់តែមានគុណភាព ដើម្បីធ្វើឱ្យសិស្សងាយយល់ និងឆាប់ចាប់បានមេរៀន។ អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីជាយាន្តនិងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំសតវត្សទី២១។