ទំព័រដើម / សកម្មភាពពិសោធន៍ថ្នាក់ទី៧ស្ដីអំពី បំលែងដោយកម្ដៅ
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំការពិសោធក្រោមប្រធានបទ បំលែងដោយកម្ដៅ ជូនដល់សិស្សថ្នាក់ទី៧ ដែលដឹកនាំដោយអ្នកគ្រូ ស៊ីម វណ្ណះ គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា ។
ក្នុងការពិសោធលើប្រធានបទនេះផងដែរ អ្នកគ្រូ បានលើកយកនូវចំណុច សំខាន់ៗនៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្សបានសិក្សាស្វែងយល់ពីកម្ដៅធ្វើឱ្យរូបធាតុប្រែប្រួលដូចជា៖ ការរលាយ ចំហាយ បំបែក រំហើរ រីកមាឌ រួមមាឌ និងល្បាយតាមរយៈការពិសោធជាក់ស្តែងនៅក្នុងបន្ទប់ពិសោធ។ បន្ទាប់មក អ្នកគ្រូក៏បានបង្ហាញពីសម្ភារៈដែលត្រូវយកមកធ្វើពិសោធមានដូចជា ចានអាលុយមីញ៉ូម ចង្កៀងអាល់កុល ជើងទម្រ បន្ទះសំណាញ ដែកកេះ ដង្គៀប។ នៅក្នុងនោះដែរ អ្នកគ្រូក៏បានបង្ហាញពីទ្រឹស្តីមេរៀនយ៉ាងលម្អិតទាក់ទងនឹងដំណើរការនៃការពិសោធដល់សិស្សឱ្យបានដឹងគ្រប់ៗគ្នាដើម្បីឱ្យការពិសោធទទួលបានលទ្ធផលល្អប្រសើរ។ បន្ទាប់ពីអ្នកគ្រូបានពន្យល់ណែនាំលម្អិតនៃការអនុវត្តពិសោធទៅតាមដំណាក់កាលនីមួយៗ រួចមក អ្នកគ្រូក៏បានបែងចែកសិស្សជាក្រុម ដោយក្នុងមួយក្រុមៗមានសមាជិកពី៤ ទៅ៥នាក់។ សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តការពិសោធជាក់ស្តែងដោយមានការណែនាំពីអ្នកគ្រូរហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវវត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖
សកម្មភាពពិសោធន៍ថ្នាក់ទី៧ស្ដីអំពី បំលែងដោយកម្ដៅ