អធិការកិច្ចនៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ

ទំព័រដើម / អធិការកិច្ចនៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ

កាលពីថ្ងៃទី 0៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះគណៈប្រតិភូអធិការកិច្ចនៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ដែលដឹកនាំដោយលោកព្រាប កុម្ភៈប្រធានការិយាល័យសិក្សាបឋមសិក្សា ធ្វើការវាយតម្លៃ សាលារៀន អន្តរទ្វីប អាមេរិកំាង សាខាចាក់អង្រែ។ ជាលទ្ធផលគណៈប្រតិភូអធិការកិច្ចបានកោតសរសើរចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការងារគ្រប់គ្រងសិស្ស ការងាររដ្ឋបាលសាលា ការងារបង្រៀននិង ការងារបរិស្ថាន បណ្ណាល័យ មណ្ឌលធនធាន កីឡា សិល្បះ និងចំណីអាហារបានល្អ សក្តិសមជា សាលារៀនគំរូ។ សរុបជាលទ្ធផលសាលារៀន អន្តរទ្វីប អាមេរិកំាង សាខាចាក់អង្រែធ្វើបានល្អប្រសើរ។ ចំពោះចំនុចខ្វះខាតតិចតួច សាលារៀន អន្តរទ្វីប អាមេរិកំាងសាខាចាក់អង្រែនឹងបន្តអភិវឌ្ឍបន្ថែមទៀត។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ