កម្មវិធីអធិការកិច្ចផ្ទៃក្នុង

ទំព័រដើម / កម្មវិធីអធិការកិច្ចផ្ទៃក្នុង

សាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្កើតគណៈកម្មការអធិការកិច្ចផ្ទៃក្នុង ទៅលើចំណុចមួយចំនួនដូចជា ៖

បុគ្គលិកលក្ខណៈសម្បត្តិគ្រូបង្រៀន បរិស្ថាន សេវាកម្ម ការងាររដ្ឋបាលអប់រំ និងការងារគ្រប់គ្រង។ កម្មវិធីអធិការកិច្ចផ្ទៃក្នុងនេះក្នុងគោលបំណង អភិវឌ្ឍ និងពង្រឹងលើគុណភាពអប់រំប្រកបដោយប្រសិទ្ធិភាព និងផ្តល់ការណែនាំដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ

គណៈគ្រប់គ្រងសាលារៀន ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងចូលរួមដោះស្រាយលើបញ្ហាប្រឈម

នានា ដើម្បីផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តលើគុណភាព វិន័យ និងសេវាកម្ម ជូនដល់សិស្សានុសិស្ស និងមានតាបិតា ឬអ្នកអាណាព្យាបាលសិស្សទៅតាមសាខានីមួយៗទូទាំងរាជធានី និងខេត្តទទួលបានដូចៗគ្នា។ ជាក់ស្តែងអធិការកិច្ចផ្ទៃក្នុងនេះ បានចុះទៅសាខាមានដូចជា ៖ ចោមចៅ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ និងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សាខាចាក់អង្រែ ហើងនឹងបន្តចុះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅការិយាល័យកណ្តាល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ សាខាទួលគោក ថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៣ សាខាផ្សារថ្មី ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៣ ថ្ងៃទី១៦-១៧ ខែកុម្ភៈ២០២៣ សាខាតាកែវ

និងថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សាខាសៀមរាប នៅពេលខាងមុខនេះ។

ចុចលីងខាងក្រោមនេះដើម្បីមើលសកម្មភាពក្នុងការចុះអធិការកិច្ចផ្ទៃក្នុង​(សាខាចោមចៅ និងសាខាចាក់អង្រែ)!

https://www.facebook.com/ais.mjqeducation/photos/pcb.6378949135470311/6378943018804256

https://www.facebook.com/ais.mjqeducation/photos/pcb.6379469962084895/6379460448752513

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ