ទំព័រដើម / ការចែករំលែកចំណេះដឹងស្តីពី ការអប់រំ និងជួយគាំទ្រកូនសិស្សតាមបែបចិត្តសាស្រ្ត
គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលាមួយស្តីអំពី ការអប់រំ និងជួយគាំទ្រកូនសិស្សតាមបែបចិត្តសាស្រ្ត ដោយវាគ្មិន លោកសាស្រ្តាចារ្យ ផាន់ ចាន់ពៅ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជូនលោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក។ ខ្លឹមសារនៃសិក្ខាសាលានេះ មានដូចជា ការលូតលាស់របស់កុមារទាំងផ្លូវកាយ និងចិត្ត ទំនាក់ទំនងរវាងអ្នកអាណាព្យាបាល និងកូនៗរបស់ពួកគេ និងចិត្តសាស្រ្តរបស់លោកគ្រូ-អ្នកគ្រូ ចំពោះសិស្ស។ សូមបញ្ជាក់ដែរថា សិក្ខាសាលាខាងលើប្រព្រឹត្តិទៅចំនួនពីរថ្ងៃ គឺនៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២។