កញ្ញា ស្រេង លាភា

ទំព័រដើម / កញ្ញា ស្រេង លាភា

កញ្ញា ស្រេង លាភា

ប្រធានបុគ្គលិក នៃការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ

កញ្ញា ស្រេង លាភា មានតួនាទីជា​ ប្រធានបុគ្គលិក នៃការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ កញ្ញាជាអ្នកដឹកនាំក្រុមលេខាធិការ ក្នុង​ការអនុវត្តប្រតិបត្តិការងារទូទៅក្នុងការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ ក្នុងនាមជា​ប្រធានបុគ្គលិក គាត់មានតួនាទីសំខាន់ក្នុងការផ្តល់ការជួយគាំទ្រការងាររដ្នបាល និងការងារហិរញ្ញវត្ថុទូទៅដោយផ្ទាល់ដល់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ព្រមទាំងក្រុមប្រឹក្សាភិបាល។ គាត់ធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ និង​ចូលរួម​ក្នុងដំណើរការនៃការសម្រចចិត្តក្នុងកិច្ចការប្រតិបត្តិការរបស់ក្រុមហ៊ុន​។ ដោយហេតុនេះ   គាត់ដើរតួនាទីយ៉ាងសំខាន់   ក្នុងការចូលរួម​ចំណែក​ដើម្បីជំរុញ​ការជោគជ័យនៃប្រតិបត្តិការទូទៅរបស់ក្រុមហ៊ុន។

កញ្ញា  បានចូលបម្រីការងារក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន  ដែលមានតួនាទីជា  ជំនួយការមន្រ្តីរដ្ឋបាល​  ក្នុងខែសីហា​ ឆ្នាំ២០១១។  នៅខែ​មេសា  ឆ្នាំ២០១៣  គាត់ត្រូវបានតំឡើងតួនាទីជា  លេខាធិការ  ការិយាល័យស្ថាបនិក  ប្រធានក្រុមប្រឹក្សាភិបាល   និងអគ្គនាយក​ប្រតិបត្តិ   ហើយនៅក្នុងឆ្នាំដដែល  គាត់ក៏ត្រូវបានតំឡើងតួនាទីជា  លេខាធិការប្រតិបត្តិ  ការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ បច្ចុប្បន្ន កញ្ញា  មានតួនាទីជា  ប្រធានបុគ្គលិក  នៃការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។

កញ្ញា ស្រេង លាភា  បានបញ្ចប់ការសិក្សានៅសាលកវិទ្យាល័យ  ភូមិន្ទនីតិសាស្រ្ត  និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុង​ឆ្នាំ២០០៩ ផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍។ គាត់កើត និងធំធាត់ឡើងនៅក្នុងខេត្តបាត់ដំបង និង​បានបញ្ចាប់សញ្ញាបត្រមធ្យមសិក្សា​​ទុតិយ​ភូមិនៅឆ្នាំ២០០៦​ នៅទីនោះផងដែរ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ