ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី៖ បណ្ដុះគ្រាប់សណ្ដែកក្នុងចាន
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបំណិនជីវិតស្ដីពី៖ បណ្ដុះគ្រាប់សណ្ដែកក្នុងចាន សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ៣ បង្រៀនដោយអ្នកគ្រូ ពុធ សុគន្ធា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ អ្នកគ្រូ បង្ហាញពីឈ្មោះដំណាំដែលត្រូវដាំ សម្ភារៈដូចជា គ្រាប់សណ្ដែក ទឹក ចាន របៀបដាំ និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមបណ្ដុះគ្រាប់សណ្ដែកទាំងអស់គ្នាដោយភាពសប្បាយរីករាយ ។ អ្នកគ្រូ ក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំគ្រាប់សណ្ដែកឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានបណ្ដុះ រួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើល ការលូតលាស់គ្រាប់សណ្ដែកដែលពួកគេបានដាំ។