ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំគល់ស្លឹកគ្រៃ
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំគល់ស្លឹកគ្រៃ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ “ក” បង្រៀនដោយអ្នកគ្រូ ឈាន គុន្ធី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ អ្នកគ្រូ បង្ហាញពីឈ្មោះដំណាំដែលត្រូវដាំ សម្ភារៈ ដី របៀបដាំ និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមដាំគល់ស្លឹកគ្រៃទាំងអស់គ្នាដោយភាពសប្បាយរីករាយ ។ អ្នកគ្រូ ក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំគល់ស្លឹកគ្រៃឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានដាំស្លឹកគ្រៃ រួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើល ការលូតលាស់របស់ស្លឹកគ្រៃដែលពួកគេបានដាំ។