កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំដើមស្លឹកខ្ទឹម

ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំដើមស្លឹកខ្ទឹម

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំដើមស្លឹកខ្ទឹម សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យ “ខ” បង្រៀនដោយអ្នកគ្រូ វង្ស តារាសុភិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ អ្នកគ្រូ បង្ហាញពីឈ្មោះដំណាំដែលត្រូវដាំ សម្ភារៈដូចជា ដើមស្លឹកខ្ទម ដី របៀបដាំ  និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមដាំដើមស្លឹកខ្ទឹមទាំងអស់គ្នាដោយភាពសប្បាយរីករាយ ។ អ្នកគ្រូ ក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំដើមស្លឹកខ្ទឹមឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានដាំ រួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើល ការលូតលាស់របស់ដើមស្លឹកខ្ទឹមដែលពួកគេបានដាំ។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ