កម្មវិធីបំណិនជីវិតស្តីពីបង្អែមដំទ្បូងឆឹង សិស្សានុសិស្សថ្នាក់ទី៤ខ សាខាចោមចៅ

ទំព័រដើម / កម្មវិធីបំណិនជីវិតស្តីពីបង្អែមដំទ្បូងឆឹង សិស្សានុសិស្សថ្នាក់ទី៤ខ សាខាចោមចៅ

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះអ្នកគ្រូ ផាត ចន្ធូ បានដឹកសិស្សានុសិស្សថ្នាក់ទី៤ ខ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ក្នុងកម្មវិធី​បំណិន​ជីវិតស្ដីអំពីរបៀបនៃការធ្វើ បង្អែមដំទ្បូងឆឹង។ ដំបូងអ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបធ្វើបង្អែមដំទ្បូងឆឹង ទៅកាន់ប្អូនៗ ហើយសិស្សានុសិស្សបានស្វែងយល់ពីការងារមេផ្ទះក្នុងការរស់នៅក្នុងសង្គម​ដោយខ្លួនឯងទៅថ្ងៃអនាគត។ ម្យ៉ាងទៀត សិស្សានុសិស្សបានចូលរួមបង្កើតសាមគ្គីភាព និងភាព​ស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។  បន្ថែមពីនេះ សិស្សានុសិស្សបានអនុវត្ត​ដោយ​ផ្ទាល់ក្នុងបំណិនជីវិតនេះផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បាន​បង្ហាត់បង្ហាញចប់  និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នា ក្រោម​បរិយា​កាស​សប្បាយរីករាយក្រៃលែង។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ